If you looking for place where you can read Final Fantasy XIV in Khmer Language here is the right place for you!

ហ្គេមនេះបានផលិតឡើងសំរាប់លេងលើម៉ាស៊ីនពីរប្រភេទគឺ Playstaion3 នឹង Xbox360 យោងទៅតាមសំដីរបស់អ្នកវិភាគហ្គេម បានឲ្យដឹងថា Final Fanatasy XIII នេះមានរូបភាពច្បាស់ និង​ភាពរស់រវើក ស្ទើរតែដូចរូបភាពមានជីវិតពិតៗ តែ គុណភាពរបស់ ត្រូវបានបន្ថយ លើម៉ាស៊ីនXbox360 ដោយសារ តែ ម៉ាស៊ីននេះមាន resolution តិចជាងម៉ាស៊ីន Playstation3 ហើយ ម្យ៉ាងទៀតនោះអ្នកដែលលេងហ្គេមនេះលើម៉ាស៊ីន PS3 មានភាពងាយស្រួលជាងអ្នកដែលលេងលើម៉ាស៊ីxbox360​​ ព្រោះថា PS3 មានBlue-Ray ដែលផ្ជាប់មកជាមួយ ហើយមានសមភាពផ្ឬុកទិនន័យបានទៅដល់៦ដងច្រើនជាង DVD​ ធម្មតាឯណោះ។  នេះជាមូលហេតុដែលXbox360 Final Fantasy XIII​ មានឌីសដល់តែបី ឯ Playstaion3 មានឌីសតែមួយទេ ដូច្នេះហើយអ្នកលេងលើម៉ាស៊ីន Xbox360​ និង ត្រូវធ្វើការប្តូរឌីសដល់ទៅបីដងពេលដែល ផ្ជាប់ សាច់រឿងពីឌីសមួយទៅឌីសមួយ។

វិឌីអូហ្គេមនេះបានចេញលក់តាំងពី ខែ មេសា ឆ្នាំ២០១០ មកម្លេះតែការសរសេរ​នៃការអានសារឡើងវិញនេះដោយសារ​ តែភាពអស្ចារ្យរបស់វា បានធ្វើឲ្យក្រុមអ្នកសរសេររបស់យើងរំជួលចិត្ត យ៉ាងខ្លាំង ស្ទើរតែមិនអាចមើលរំលងបាន។

ឈ្មោះហ្គេម: Final Fantasy XIII (ភាពអស្ចារ្យ ចុងក្រោយ ភាគ១៤)  

ប្រភេពហ្គេម: RPG  (ដើរតួជាអ្នកតំណាងតួអង្គ)

កំណត់អាយុអ្នកលេង:  15 ឆ្នាំឡើងទៅ

ថ្ងៃចេញលក់: 09/04/2010​                                           

ម៉ាស៊ីនដំណើរការ: PS3, xBox 360

វីឌីអូហ្គេមលក់បានទៅដល់១.០០០.០០០ដុំឯណោះក្នុងខែដំបូង ដែលបូករួមពីផ្សារទាំងពីទ្វីប គឺ អ៊ីរ៉ុប អាមេរិក និង ជប៉ុន។ ហ្គេមនេះត្រូវបានហ្គេមវីបសាយជាច្រើនឲ្យឈរឈ្មោះក្នុងកំពូលហ្គេមទាំង១០អស់រយៈពេលកន្លះឆ្នាំកន្លងមកនេះ ហើយ Final Fantasy XIII ក៏បានជាប់ឈ្មោះជាហ្គេម ដែល គេចូលចិត្តជាង​គេប្រចាំឆ្នាំ២០១០នេះដែរ។

ចំណែកឯប្រទេសកម្ពុជាយើងវិញ ហ្គេមប្រភេទនេះពុំត្រូវបានទទួលការ គាំទ្រច្រើនប៉ុន្មានទេ ព្រោះថា អ្នកលេងហ្គេម នៅប្រទេសយើងភាពច្រើន គឺជាកុមារ ហើយ ហ្គេមនេះត្រូវបានបង្កើតឡើងសំរាប់មនុស្សអាយុ១៥ឆ្នាំឡើងទៅ ដូច្នេះហើយ ផ្ទៃរឿង មានភាពស្មុកស្មាញ ដែលធ្វើឲ្យ កុមារ មិនអាច យល់នូវសាច់រឿងបាន នេះជាមូលហេតុធ្វើឲ្យអ្នកលេងមានភាព ធុញទ្រន់។ បញ្ហា មួយទៀតគឺភាសារ ហ្គេមបានបង្កើតមកតែពីរភាសារទេ គឺ អង់គ្លេស និង ជប៉ុន ដោយសារ តែ កំរិតភាសាររបស់អ្នកលេងហ្គេមខ្មែរនៅមានព្រុំដែន បាន​ក្លាយទៅជាបញ្ហា ក្នុងការយល់សាច់រឿង។ Final Fantasy ហ្គេមមានលក្ខណៈដូចជាការអានសៀវភៅដែរ  អ្នកលេង ត្រូវអាន ឫ ស្តាប់គ្រប់ការសន្ទារបស់តួអង្គនីមួយៗ ដើម្បីយល់នូវ គោលបំណង់ របស់តួដែលចង់ឲ្យ អ្នក​លេងធ្វើអ្វីនោះ ហើយ ជារឿយៗ តួអង្គ ក្នុង ហ្គេម នឹង ពន្យល់អ្នកលេង នូវ វិធីសាស្ត្រ ក្នុងការប្រយុទ្ធ និង កន្លះសំរាប់ដោះប្រស្នារ​ បើសិនជាអ្នកលេងមិនមានសមត្ថភាពយល់សាច់រឿងទាំងស្រុងនោះទេ អ្នកលេង នឹងបោះបង់ចោលនូវការលេងរបស់ខ្លួនមិនខាន់។

លក្ខណៈនិងការលេងរបស់Final Fantasy XIII មានភាពខុសគ្នាពី Fantasy Fantasy មុនៗ តែមាន​ភាពប្រហាក់ប្រហែលគ្នានិង Fantasy Fantasy XII ដែរ ត្រង់ថា Fantasy Fantasy XII & XIII អ្នកលេងអាចបញ្ជាតួអង្គតែមួយក្នុងពេល តែមួយ ហើយ តួអង្គពីរផ្សេងៗទៀតនឹងលេងខ្លួនឯងដោយស្វ័យប្រវត្តិ។ តែអ្នកលេងអាចធ្វើការប្លាស់ប្តូរតួអង្គបាន ដោយចុចTrigger​ បុតុង ហើយគ្រប់ តួនាទី របសល់តួអង្គទាំងអស់ ត្រូវបានចងទុកជា Paradigm ដែលជាកន្សោម សំរាប់បញ្ជា តួអង្គ ដោយមិនចាំបាច់ ប្រើពាក្យ ផ្សេងគ្នាក្នុងពេលតែមួយ តែ Final Fantasy XII មិនមាន​paradigm នោះទេ។

 ក្រុមអ្នកវិភាគហ្គេម របស់ Khmer Gamer បានឲ្យយោបល់ថា​ហ្គេមនេះពិតជាហ្គេមដ៏អស្ចារ្យ ហើយ អ្នកលេងហ្គេម ពុំ គួរ ឲ្យ ឳកាសសំរាប់ ទទួលបទពិសោធិ ជាមួយហ្គេមនេះ​កន្លង ទៅនោះឡើយ​ ​ហើយ បើអ្នកជា អ្នក ចូលចិត្តអាន រឿងនិទាន ជា ភាសារ អងគ្លេស ឫ ជប៉ុន ហើយ ចូលចិត្តលេង ហ្គេម ផ្សងព្រេង ធានាថា ហ្គេម នេះ​និង​មិនធ្វើឲ្យ អ្នកអស់សង្ឃឹមឡើយ។

Screenshot                                                                                            Watch Video

Comments
  1. gamekh says:

    dam !!! i’v been waiting for 6 months to get xbox 360 and by the time i start playing this game, i accidently break the second disc of ffxiii 😦

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s