KOF-i និងការពិនិត្យឡើងវិញ!

Posted: November 15, 2011 in iOS Devices
Tags: , , , , , , , , ,

អស់រយៈពេលជិត២០ឆ្នាំទៅហើយដែល ​KOF (King of fighter) បានលិចចេញឈ្មោះក្នុងពិភពវីឌីអូហ្គេមគិតចាប់ពីឆ្នាំ១៩៩៤ មកម្ល៉េះ។      KOF បានក្លាយជាហ្គេមដ៏ល្បីល្បាញលើម៉ាស៊ីន   Acarde    តាំងពីឆ្នាំ១៩៩៤   រហូតដល់ឆ្នាំ   ២០០១ តែត្រូវបានបញ្ឈប់ការផលិតរបស់ខ្លួនមួយរយៈដោយក្រុមហ៊ុន SNK​ បានប្រឈរ​មុខបញ្ហាបិទទ្ធាក្រុមហ៊ុន បន្ទាប់មក មានក្រុមហ៊ុនមួយទៀតរបស់ប្រទេសកូរេបានទិញយក ភាគហ៊ុនរបស់ SNK រួចក៏បន្តការផលិតហ្គេមKOF នេះបន្តទៀត រហូតមកដល់ឆ្នាំ២០០៣ ក្រុមហ៊ុន SNK-Playmore  បានសំរេចចិត្តថា  និង​មិនបន្តការដាក់ឈ្មោះ  KOFជាមួយនិងឆ្នាំទៀត ទេតែដាក់ឈ្មោះជាលេខរៀងឬខ្សែរភាគជំនួសវិញ។

ក្រោយពីឆ្នាំ២០០៣យើងពុំដែលបានឃើញមានKOF 2004 នោះឡើយតែលេចនូវKOF Espisode X to XIII ហើយនឹងKOF Impact ដែលជា3D Graphic ។ ថ្មីៗនេះក្រុមហ៊ុន SNK-Playmore បានផ្លាស់ផ្តូររូបភាពថ្មីទាំងស្រុងប៉ុន្តែក្បាច់របស់តួអង្គនីមួយៗ ត្រូវផ្លាស់ ផ្តូរទៅរកភាពដើមទាំងស្រុងស្ទើរតែដូច KOF ១៩៩៤ ទៅវិញ។

តែអ្វីដែលអស្ចារ្យនោះគឺក្រុមហ៊ុន ​​SNK-Playmore បានផលិត KOF-i  សំរាប់ iPhone & iPod​ ដែលមានលក្ខណៈដើមដូច KOF Xii ដែរ  ហើយមានសភាពរស់រវើកគួរអោយចង់លេង។

លក្ខណៈពិសេសរបស់ KOF-i

មានតួអង្គ១៤នាក់សំរាប់ជ្រើសរើសនៅពេលចាប់ផ្តើមហ្គេមហើយតួអង្គពិសេសម្នាក់ដែលអាចជ្រើសរើសក្រោយពីការបំពេញ លក្ខខ័ណ្ឌខ្លះៗរបស់ហ្គេម។​ 

ហ្គេមនេះត្រូវបានឆែកចេញជាៈ

– Acarde Mode                   គឺហ្គេមចាប់ផ្តើមពីរឿងឬទ្រុងទ្រាយដើមរបស់ហ្គេម

BlueTooth Mode              លេងពីរនាក់អាចប្រយុទ្ធគ្នាបានដោយប្រើប្លូធូស

– Gallery                                រូបគំនូរដែលជាសមិទ្ធិផលទទួលបានក្រោយពេលបញ្ចប់ហ្គេមនីមួយៗ

– Record                               ការកត់ត្រាទិន្នន័យនៃការប្រគួតនីមួយៗ

– Shop                                   អ្នកលេងអាចទិញសំលៀកបំពាក់ថ្មីឲ្យតួអង្គរបស់ខ្លួន

Game Center                     កន្លែងកត់ត្រាលទិផលខ្ពស់បំផុតរបស់អ្នកលេង

មិនត្រឹមតែប៉ុណ្ណោះហ្គេមនេះបានផ្ជាប់មកជាមួយ Tweeter & Facebook ដែលធ្វើឲ្យអ្នកលេងអាចបង្ហាញនូវស្នារដៃរបស់ខ្លួនបាន។

​​​

Comments
  1. Ion Laser says:

    That’s so amazing!
    At least I can play my favorite characters. I totally love it and I prefer KOF’ 96 graph and background with KOF’ 97 combos and KOF’ 98 BGM ❤

    So please bring them all together if the KOF developer see this.

    Finally I wish "Do not make thing goes wrong with KOF"! Keep it classic, simple and natural; I meant, if the developer just add something like over-done or far from reality it's not what KOF that I used to play before.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s