ក្រុមហ៊ុនRazer នឹងចេញលក់ Tablet ថ្មីហៅថា Project Fiona!

Posted: February 23, 2012 in បច្ចេកវិទ្យា, ព័ត៌មាន
Tags: , , , , , , , , , , , , , ,

ថ្មីៗនេះក្រុមហ៊ុន រ៉េស៊ឺបានបង្ហាញនូវផលិតផលថ្មីរបស់ខ្លូនដែលហៅថាប្រចិកហ្វីអ៊ូណា នេះគឺជាកុំព្យូទ័រថេបប្លិតថ្មី ដែលមិនដែលមានក្រុមហ៊ុនណាមួយបានផលិតកុំព្យូទ័របែបនេះនូវឡើយទេ។

ឧបករណ៍នេះបានផលិតចេញជារូបរាង ហើយអ្នកផលិតក៏បានសាកល្បងលេងហ្គេមឲ្យអ្នកទស្សនាបានឃើញក្នុងពិធីតាំង ផលិតផលហ្គេមមួយហៅថា E3។ អ្នកផលិតបាននិយាយថា ក្រុមហ៊ុននឹងផលិត ឧបករណ៏បន្ថែម ដែលអាចធ្វើឲ្យ ហ្វីអ៊ូណាអាចប្រើប្រាស់បានគ្រប់តំរូវការនិងគ្រប់ស្ថានការណ៏ទាំងអស់ មិនថាក្នុងផ្ទះក្រៅផ្ទះ កន្លែងកាហ្វេ កន្លែងធ្វើការ ឬក៏ កន្លែងលំហែរកាយ  សណ្ឋាគារ និង កន្លែងកំសាន្ត នានា អ្នកប្រើប្រាស់អាច យក ប្រូចិកហ្វីអ៊ូណាមកជាមួយគ្រប់ពេល។

ប្រចិកហ្វីអ៊ូណាមានលក្ខណៈជាកុំព្យូទ័រផងនិងជាថេបប្លិតផងព្រោះថាអ្នកផលិតបានបង្កើត Hybrid User Interface ដែលអ្នក ប្រើប្រាស់អាចប្តូរ ថេបប្លិតអ៊ីនធឺហ្វេស ដែលមានលក្ខណៈដូចiPad ទៅជា Windows inface មានលក្ខណៈដូច កុំព្យូទ័រធម្មតាបាន។កុំព្យូទ័រមានអេក្រង់១០.១ អ៊ីង 1280 x 800 ប្រើប្រាស់CPU Intel Core I-7  Full-screen user interface supporting multi-touch 3-axis gyro, magnetometer, accelerometer Force feedback Dolby® 7.1 surround sound WiFi 802.11b/g/n Bluetooth® 3.0 មានរូបភាពច្បាស់មិនគួរឲ្យជឿ មិនតែប៉ុណ្ណោះ ម៉ាស៊ីននេះបញ្ជាប់មកជាមួយ ដៃ បញ្ជាមួយគួរនៅសងខាងដែលប្រើជាឧបករណ៏សំរាប់កាន់ផងនិងជាដៃបញ្ជាសំរាប់ហ្គេមផង។

អ្នកផលិតបានឲ្យដឹងថាឧបករណ៏ដ៏អស្ចារ្យនេះ នឹងដាក់ចេញលក់នៅចុងឆ្នាំនេះ ហើយមានតំលៃប្រហែលជា ១០០០$ដុលាសហរដ្ឋអាមេរិក ប៉ុន្តែយើងមិនដឹងថាតើអ្នកចែកចាយនឹងយកឧបករណ៏មកទីផ្សារកម្ពុជានោះនៅឡើយទេ ហើយ យើងក៏មិនទាន់ដឹងថាតើក្រុមហ៊ុនរ៉េស៊ឺឲ្យអ្នកប្រើប្រាស់កម្ពុជាទិញឧបករណ៏នេះតាម អ៊ីនធឺណេត បានឬនៅទេ។

Comments
  1. khmerba says:

    woosh, what a nice piece of pad that we probably need to spend money for 🙂

  2. khmerba says:

    the question is will the battery long enough to support this device?

  3. Ion Laser says:

    here we go, this is what make history 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s