PS Vita ជាឧបករណ៏ជំនាន់បន្ទាប់ពី PSP

Posted: February 26, 2012 in PS Vita
Tags: , , , , , , , , ,

PS Vita (ភីអេសវីតា)គឺជាឧបករណ៍សំរាប់លេងហ្គេមដែលជាផលិតផលថ្មីស្រឡាងរបស់ក្រុមហ៊ុនSony (សូនី) ឧបករណ៍នេះបានធ្វើឲ្យកក្រើកពិភពហ្គេមកាលពីឆ្នាំ២០១១ពេលដែលក្រុមហ៊ុនធ្វើការផ្សបផ្សាយនៅទីផ្សារ ហើយការចេញលក់ដំបូងបង្អស់របស់PS Vita គឺនៅប្រទេសជប៉ុនកាលពីដើមឆ្នាំ២០១២នោះ ហើយឥឡូវនេះបាន មកដល់ទីផ្សារអាមេរិកនិងអ៊ឺរុបហើយ។ ម៉ាស៊ីនហ្គេមនេះចែកជាពីរប្រភេទគឺ Wifi only មានតំលៃ $US249 និង Wifi+3G មានតំលៃ $US299។

តើអ្វីទៅដែលធ្វើឲ្យ PS Vita ខុសប្លែកពីឧបករណ៍លេងហ្គេមឯទៀត? ដោយសារតែម៉ាស៊ីននេះជាប្រភេទ Handheld device (ឧបករណ៍ដាក់តាមខ្លួនបាន)មានលក្ខណៈថាច់ស្រ្គីនលើអេក្រង់និងថាច់ផេតនៅខាង ក្រោយឧបករណ៍(ដែលមានលក្ខណៈ ស្រដៀងគ្នានិងLaptop touchpad ដែរ) មិនតែប៉ុន្នោះឧបករណ៍នេះ ផ្ជាប់មកជាមួយម៉ាស៊ីនថតមុខក្រោយដែលអាចទាញយក រូបភាពមកធ្វើជាផ្នែកមួយរបស់ហ្គេមបាន (ឧទាហណ៍៖អ្នកលេអាចប្រើម៉ាស៊ីនថតរបស់ឧបករណ៍ហ្គេមដើម្បីយករូបភាពដែល ថតនោះមកធ្វើជារូប តុតតាតួអង្គក្នុងហ្គេម) ។ ដូចដែលយើងទាំងអស់គ្នាបានដឺងហើយថា iPhone មានលក្ខណៈថាច់ស្គ្រីនទាំង ស្រុងគឺគ្រប់បញ្ជាទាំងអស់ត្រូវធ្វើឡើងដោយសារការប៉េះកញ្ចក់របស់ iPhone តែក្នុងករណី PS Vita វិញអ្នកលេង ត្រូវប្រើបញ្ជារបស់ខ្លួនទៅតួអង្គក្នុងហ្គេមដោយប្រើប៊ូតុងចុច ប៊ូតុងទិសដៅ អាណាឡុកប៊ូតុង ថាច់ ផេត និង ថាច់ស្គ្រីន ទាំងអស់នេះនឹងផ្តល់ឲ្យអ្នកលេងនៅបទពិសោធន៍កំរិតថ្មី ដែលមិនដែលជួនប្រទះ។

លក្ខណៈពិសេសនិងសមសភាពរបស់ PS Vita

Media:       PS Vita Card

CPU:         4-core ARM Cortex-A9 MPCore

Storage:     capacity PS Vita memory card (4, 8, 16 or 32 GB)

Memory:    256 MB RAM, 128 MB VRAM

Display:      5-inch OLED multi-touch capacitive touchscreen, 32-bit color, 960 × 544 qHD @ 220 ppi

Graphics:    4-core SGX543MP4

Input:

Touchscreen

Rear touchpad

Sixaxis motion sensing

Three-axis electronic compass

D-pad

12 × Buttons(Triangle, Circle, Cross, Square, L, R, Start, Select, Home, Volume ±, Power)

2 × Analog sticks

Camera:                 Front and back 1.3MP cameras

Connectivity:        IEEE 802.11 b/g/n Wi-Fi, 3G, Bluetooth 2.1+EDR

Online services:    Playstation Network

Dimensions:

83.55 mm

182 mm (7.2 in) (w)

18.6 mm (0.73 in) (d)

Weight:

Wi-Fi:     260 grams

3G:         279 grams

កម្មវិធីរបស់ PlayStation Vita ត្រូវបានផ្ទុកលើ  flash memory card ដែលហៅថា “PlayStation Vita card” ដែលគិតថាសាក់ សំជាងផ្ទុកលើ Universal Media Discs (UMDs) ដែលប្រើប្រាស់ដោយ original PlayStation Portable។ ទំហំនិងទ្រងទ្រាយនៃcard ខ្លួនឯងនោះមានភាពស្រដៀងគ្នានិង SD Card។ កម្មវិធីនិងប្រភេទហ្គេមខ្លះតំរូវមាន PlayStation Vita memory card សូកចូលក្នុងម៉ាស៊ីនដើម្បីប្រើប្រាស់ហើយ 5–10% ត្រូវកាត់ទុកជាទីលំហបំរុងសំរាប់ប្រើប្រាស់ពេលធ្វើបច្ចប្បន្នភាព។

ចំណែកតំលៃហ្គេមវិញប្រទសកម្ពុជាមានតំលៃថ្លៃជាងគេមួយជាពីរឯណោះ ដែលតំលៃនៅទីផ្សារអាមេរិក គឺ $USD29 – $USD49  តែនៅទីផ្សារកម្ពុជាហ្គេមកាត់មានតំលៃចាប់ពី $USD69 – $USD79 ឯណ្ណោះ។

ដូចយើងបាននិយាយខាងលើ PS Vita តំលៃ Wifi only $USD249 និង Wifi +3G $USD299 តំលៃនេះគឺអាចរកបាន តែនៅប្រទេសអាមេរិកប៉ុន្នោះ រីឯប្រទេសថៃវិញគឺតែប្រភេទ Wifi only ទេដែលមានតំលៃ ១២០០០ បាត ដែលគិត ជាដុលាអាមេរិកប្រហែលជា $USD400 ហើយនៅប្រទេសកម្ពុជាយើងវិញក៏អាចរកបានតែ Wifi only ដែរ ហើយមានតំលៃ $USD420។

ចំណងជើងហ្គេមពេលចេញលក់PS Vita

 Uncharted: Golden Abyss, Gravity Rush, Hustle Kings, Everybody’s Golf Next (Hot Shots Golf: World Invitational in North America), and Reality Fighters. As well as new iterations of Killzone, Wipeout, Resistance, LittleBigPlanet, BlazBlue: Continuum Shift Extend, Ridge Racer, and Call of Duty.

ហ្គេមខ្លះត្រវបានបង្ហាញរួមមាន៖ Metal Gear Solid 4: Guns of the Patriots, Yakuza: Dead Souls, និង Lost Planet 2. Monster Hunter Portable 3rd បានបង្ហាញឲ្យឃើញថាអាចប្រើប្រាស់បានជាមួយនិងការដោនឡូត PlayStation Portable ហ្គេម ហើយ ធ្វើការជាមួយ PlayStation Vita’s analogue stick។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s