ការពិចារណាអំពី Street Fighter Vs Tekken

Posted: March 16, 2012 in PS Vita, PS3, Xbox360
Tags: , , , , , , , ,

streetfighterVsTekkenlogo

កាលពាក់កណ្តាលឆ្នាំ២០១១ពេលដែលព័ត៌មានស្តីពីក្រុមហ៊ុនហ្គេមពីរសហការគ្នាធ្វើហ្គេមថ្មីមួយដែលមិន ដែលមានពីមុន អ្នកលេងហ្គេមជាច្រើនបានងឿងឆ្ងល់ថាតើហ្គេមពីរប្រភេទខុសគ្នាអាចផ្គុំជាហ្គេមតែមួយ បាន? ដោយហេតុនេះហើយធ្វើឲ្យអ្នកតាមដានចង់លិទ្ធផលនៃរបស់ក្រុមហ៊ុនទាំងពីរនេះ។ ហ្គេមខាងលើនេះ បានប្រកាសចេញលក់កាលពីថ្ងៃទី៦ខែមីនាឆ្នាំ២០១២។

ម្សិលមិញខ្ញុំបានទិញហ្គេមនេះពីផ្សារទំនើបសូរិយាដើម្បីលេងសាកល្បងក្នុងបំណងសរសេរការពិចារណាពីរ ហ្គេមនេះ។ សំណាងល្អដែរដែលប្រទេសកម្ពុជាយើងមិនទាន់មានបញ្ហាជាមួយនិងច្បាប់កម្មសិទ្ធបញ្ញាជានូវ ឡើយ ដូច្នេះហើយអ្នកលេងហ្គេមនៅប្រទេសយើងអាចលេងហ្គេមបានក្នុងតម្លៃថោកគឺ ៣ ដុល្លា អាមេរិក ប៉ុន្នោះ។ ខ្ញុំបានសាកល្បងលេងហ្គេមនេះក្រោយពីម៉ោងធ្វើការ ប្រហែលជា២ម៉ោង ខ្ញុំសង្កេតឃើថាហ្គេមនេះ មានលក្ខណៈងាយស្រួលក្នុងការលេង តែ ពុំមានលក្ខណៈទៅតាមការរំលឹងទុករបស់អ្នកលេងហ្គេមនោះ ឡើយ ព្រោះថា Tekken មានលក្ខណៈខុសប្លែកពីហ្គេមវៃគ្នាដទៃទៀត ដែលហ្គេមនេះអាចផ្តល់លទ្ធិភាពដល់ តួអង្គក្នុងហ្គេមអាចធ្វើចលនាបានគ្រប់ជ្រុង(ការបម្លាស់ទីតាមទ្រុងទ្រាយធរនីមាណលំហរ គឺ ចលនាអាចធ្វើ ទៅបានតាម អក់ X,Y,Z) យ៉ាងណាមិញហ្គេម Street Fighter ក៏ជា3D ដែរតែហ្គេមនេះត្រូវបានធ្វើឡើងតាម រចនា បែប 2Dព្រោះចលនាបម្លាស់ទីគឺអាចធ្វើទៅបានតាមធរណីមាណលំហរ(រចនាលើអក់ X,Y)ដើម្បីឲ្យ ហ្គេមទាំងពីរអាចរួមបញ្ចូលគ្នាបានគឺក្រុមហ៊ុន Capcom ត្រូវបង្កើតតួអង្គ Tekkenឡើងវិញទាំងស្រុងឲ្យទៅតាម ប្រភេទ តំណើរការរបស់ Street Fighter ដែរ។ តួអង្គ Tekken ត្រូវបាត់ភាពដើមរបស់ខ្លួនស្ទើទាំងស្រុងរួមមាន ក្បាច់ចលនានិងការបម្លាស់ទី  បង្គំក្បាច់ដែលហៅថាCombo និង រចនាសម្ព័នខ្លះៗទៀត។

 

អ្វីដែលធ្វើឲ្យហ្គេមនេះមានភាពអស្ចារ្យនោះគឺរូបភាពរបស់តួអង្គទាំងពីរក្រុមហ៊ុន ការកែប្រែបង្គំក្បាច់ដើម្បី ភាពសមាត្ររវាងហ្គេមទាំងពីរបានធ្វើឲ្យហ្គេមនេះក្លាយជាហ្គេមថ្មីមួយទៀតក្នុងទសវត្សថ្មីនេះ។ ឯក្រាហ្វឹកវិញ មានលក្ខណៈរស់រវើកមិនគួរឲ្យជឿឈុតឆាកស្រស់ស្អាត់ប្រនិត ហើយមិនតែប៉ុណ្ណោះ ឈុតឆាកខ្លះអាចផ្តាស់ប្តូរបានតាមទឹកប្រគួត។

Street Fighter X Tekken អាចលេងជាមួយគ្នាបួននាក់ដែលមានលក្ខណៈនិងល័ក្ខខ័ណ្ឌទូទៅដូចជាកីឡាកាស អញ្ចឹង គឺប្រគួតគ្នាពីរនាក់ហើយអាចផ្លាស់ប្តូរវេនជាមួយដៃគួរបានក្នុងពេលប្រគួត ហើយ អាចហៅដៃគួរឲ្យ ជួយបានក្នុងខណៈពេលមានបញ្ហាឬអាចរួមគ្នាផ្ដួលសត្រូវដោយប្រើ SuperCombo។អ្នកលេងអាចរកដៃគួរ បានតាមរយៈអនឡាញឬ លេងជាមួយមិត្តភ័ក្រអូសឡាញដោយប្រើដៃបញ្ជាបួន។ ហ្គេមនេះអាចលទ្ធិភាព ដល់អ្នកលេងក្នុងការធ្វើបច្ចប្បន្នភាព(Update) និង កែប្រែបញ្ហាបរិមាណរបស់ហ្គេម។ សមិទ្ធិផលនិងរង្វាន់ ក្រោយការបញ្ចប់ហ្គេម អ្នកលេងនឹងទទួលបានរង្វាន់គ្រប់ពេលបញ្ចប់សាច់រឿងតួអង្គនីមួយៗដូចជារួបគំនូរ វីឌីអូខ្លិប និង ខំមិច។

រួមពេលជាមួយគ្នានោះអ្នកលេងក៏ទទួលបាននូវសមិទ្ធិផលដែលនិងកត់ត្រាលើអង្គចងចាំរបស់ម៉ាស៊ីនហ្គេមឬ លើអ៊ីនធឺណីតតែម្តង ដែលធ្វើឲ្យអ្នកលេងដទៃទៀតអាចមើលឃើញភាពអស្ចារ្យរបស់ ខ្លូន។

ខ្ញុំសន្ដានថាហ្គេមនេះនឹងមានអ្នកគាំទ្រច្រើន ព្រោះថាហ្គេម Street Fighter និង ហ្គេម Tekkenគឺជាហ្គេមល្បី ល្បាញតាំងពីទស្សវត្ថ ៩០មកម្លេះ ដូច្នេះហើយភាពអស្ចារ្យរបស់ហ្គេមទាំងពីរនេះនឹងធ្វើឲ្យកក្រើកពិភពហ្គេម មិនខាន។

 

Comments
  1. Ion Laser says:

    តាមដែលខ្ញុំដឹង NAMCO ជាក្រុមហ៊ុនដំបូងគេដែលបង្កើតស្នាដៃហ្គេម3D មុនគេតាមដែលខ្ញុំបានលេង, រូបភាពរបស់វា បានធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ខ្លាំងតាំងពី Tekken 3 ដែលដាក់ឲ្យលេងលើ PlayStation មក ចំណែកឯក Stree Fighter របស់ CAPCOM គឺមានរូបភាពរចនាបានល្អលើប្រព័ន្ធ 2D ប៉ុន្តែនៅមានកម្រិតជាមួយ King of Fighter របស់​ SNK កំឡុងឆ្នាំ ’94 ដល់ ’96 ។
    បញ្ហានៅត្រង់ថា CAPCOM ជាក្រុមហ៊ុនធំរបស់អាមេរិចដែលមានធនធាន ហើយតែងតែរិះរកវិធី និងគំនិត ប្លែកៗក្នុងការធ្វើហ្គេមថ្មី ហើយផ្គួបនឹងហ្គេមរបស់ក្រុមហ៊ុនដ៏ទៃ សង្ឃឹមថាហ្គេមនេះ នឹងមិនធ្វើឲ្យបាត់បង់ នូវទម្រង់លក្ខណៈ, គំនិត និងដំណើររឿង (Feature, Concept …) ដើមរបស់ហ្គេមមួយទៀតទេ ។
    អរគុណ Leon ដែលបានចែករំលែកព័ត៌មាននេះ ។

  2. khmerba says:

    ខ្ញំគិតថាហ្គេមវៃគ្នា3Dដំបូងគេបង្អស់នោះគឺក្រុមហ៊ុន Sega “virtual fighter” នាឆ្នាំ១៩៩៥ម៉ាស៊ីនហ្គេមក៏មាននៅភ្នំពេញដែរ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s