Archive for the ‘Wii’ Category

កាលពីថ្ងៃទី៧ខែមិថុនាឆ្នាំ២០១១ក្រុមហ៊ុន Nintendo (នីនថេនដូ)បានបង្អួតរាងឧបករណ៏ហ្គេមដែលជាផលិតផលថ្មីរបស់ខ្លួន ដែលធ្វើឲ្យអ្នកទស្សនាមានការស្ងាប់ស្ងើចយ៉ាងខ្លាំង ព្រោះថាពេលនេះក្រុមហ៊ុននីនថេនដូបាននាំមកនូវអ្វីដែលអ្នកលេងហ្គេម មិនដែលជួបប្រទះពីមុន ហើយផលិតផលថ្មីនោះមានឈ្មោះថា Wii U (វី យ៉ូ) ដែលជាផលិតផលបន្តវេនពី Nintendo Wii ដែល ជាផលិតផលហ្គេមបានលក់ ៩៤,៩៧ លានគ្រឿងក្នុងទីផ្សារពិភពលោកដែលរាប់គិតពីថ្ងៃចេញលក់ដំបូងនាឆ្នាំ២០០៦ រហូត មកដល់ឆ្នាំ២០១១។  Nintendo Wii បានជាប់ឈ្មោះជាម៉ាស៊ីនដែលទទួលបានជោគជ័យរបស់ក្រុមហ៊ុន នីនថេនដូ តើក្នុងឆ្នាំ ២០១២នេះ នីនថេនដូ វីយ៉ូ នឹងទទួលបានការពេញនិយ័មដូចនីនថេនដូវីដែរឬទេ?

(more…)

Super Mario Galaxy 2

កំណត់អាយុ : សំរាប់គ្រប់វ័យ

ប្រភេទហ្គេម :  ផ្សងប្រេង

ឧបករណ៏ដំណើរការណ៏ :  Nintendo Wii

ថ្ងៃបរិច្ឆេត  :  23 May 2010

Super Mario Galaxy 2​ គឺជាផលិតផលថ្មីរបស់ក្រុមហ៊ុន Nintendoដែលក្រុមហ៊ុនដ៏ល្បីល្បាញ់មួយរបស់ប្រទេសជប៉ុន ដែលមានដើមកំណើតតាំងពីទសវត្ថទី៨០ម៉្លេស។ចំណង់ជើង Super Mario ហ្គេមត្រូវបានគេទទួលស្គាល់ថាជាវីឌីអូហ្គេមដ៏មានប្រជាប្រិយ៏ភាពទូទាំងសកល។

សូម្បីតែប្រទេសកម្ពុជាយើងក៏ស្គាល់ចំណង់ជើងSuper Mario Bro តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ។

ឥឡូវនេះអ្នកគាំទ្រនឹងជួយបទបពិសោធន៌ថ្មីជាមួយ Super Mario Galaxy2 ដែលមានប្រព័ន្ធដំណើរការណ៏ជាមួយ ម៉ាស៊ីនហ្គេម NintendoWii។ ដែលមានដែបញ្ចាបំពាក់ដោយ censor អាចធ្វើឲ្យអ្នកលេងបញ្ចាតួអង្គរបស់ខ្លួនដោយប្រើកាយវិការ​”ឧទាហរណ៏ ថាអ្នកលេងយកដៃគ្រវីឧបករណ៏បញ្ចាទៅខាងឆ្វេង នោះតួអង្គក្នុងហ្គេមនឹងធ្វើចលនា​ទៅខាងឆ្វេងដូចជាសមកម្មភាពរបស់អ្នកបញ្ចាដែរ”។ ភាពអស្ចារ្យនេះនឹងកើតមានឡើងពេលដែលអ្នកជាម្ចាស់របស់ ម៉ាស៊ីនហ្គេម Nintendo Wii និង Super Mario Galaxy2។ នោះអ្នកនឹងជួបការ រំភើប ការសប្បាយ ភាពរីករាយ ភាពគ្មានកង្វល់ ភាពរន្ធត់ និង ការភ័យខ្លាច ព្រមទាំងសំណើចក្អាក់ក្អាយជាមួយមិត្តភ័ក ឬ ក្រុមគ្រួសារ។

តើអ្នកត្រៀមខ្លួនដើម្បីទទួលយកបទពិសោធន៍ដ៍អស្ចារ្យនេះហើយឬនៅ?