Posts Tagged ‘Video Games’

If you looking for place where you can read Final Fantasy XIV in Khmer Language here is the right place for you!

ហ្គេមនេះបានផលិតឡើងសំរាប់លេងលើម៉ាស៊ីនពីរប្រភេទគឺ Playstaion3 នឹង Xbox360 យោងទៅតាមសំដីរបស់អ្នកវិភាគហ្គេម បានឲ្យដឹងថា Final Fanatasy XIII នេះមានរូបភាពច្បាស់ និង​ភាពរស់រវើក ស្ទើរតែដូចរូបភាពមានជីវិតពិតៗ តែ គុណភាពរបស់ ត្រូវបានបន្ថយ លើម៉ាស៊ីនXbox360 ដោយសារ តែ ម៉ាស៊ីននេះមាន resolution តិចជាងម៉ាស៊ីន Playstation3 ហើយ ម្យ៉ាងទៀតនោះអ្នកដែលលេងហ្គេមនេះលើម៉ាស៊ីន PS3 មានភាពងាយស្រួលជាងអ្នកដែលលេងលើម៉ាស៊ីxbox360​​ ព្រោះថា PS3 មានBlue-Ray ដែលផ្ជាប់មកជាមួយ ហើយមានសមភាពផ្ឬុកទិនន័យបានទៅដល់៦ដងច្រើនជាង DVD​ ធម្មតាឯណោះ។  នេះជាមូលហេតុដែលXbox360 Final Fantasy XIII​ មានឌីសដល់តែបី ឯ Playstaion3 មានឌីសតែមួយទេ ដូច្នេះហើយអ្នកលេងលើម៉ាស៊ីន Xbox360​ និង ត្រូវធ្វើការប្តូរឌីសដល់ទៅបីដងពេលដែល ផ្ជាប់ សាច់រឿងពីឌីសមួយទៅឌីសមួយ។

(more…)

ក្រុមហ៊ុនផលិត ៖ Aeriagame Entertainment Company         គេហទំព័រ ៖ Kingdomheroes.aeriagames.com

ប្រភេទ ៖ MMORPG                                                                          ផ្សេងៗ ៖ Open Beta launch

សម័យរាជវង្ស Han ត្រូវបានផ្តូលរលំក្នុងកណ្តាប់ដៃឧបរាជ Doung Zhou ដែលបានលើកទ័ពធ្វើការបះបោរ ដោយប្រើប្រាស់កំលាំងទ័ព វាយចូលរាជវាំងបណ្តាលឲ្យមានការចលាចល ពាសពេញនគរ និងធ្វើឲ្យរជ្ជកាលដួលរលំ។ រឿងរ៉ាវទាំងនេះ មានភាពល្បីរន្ទឺខ្ទរខ្ខារក្នុងសម័យបុរាណកាលចិនសម័យនោះ និងត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រ សំរាប់ឲ្យមនុស្សជំនាន់ក្រោយ យល់ដឹងពីប្រវត្តិសាស្រ្ត និងយុទ្ធសាស្រ្តសង្គ្រាមដើម្បីទទួលបាននូវជ័យជំនះលើសត្រូវ។

(more…)

ថ្មីៗនេះនៅលើwebsite និង youtube​​ បានបង្ហាញរូបភាពដ៏ស្រស់

សង្ហារបស់Xbox360 S ដែលទើបបានចេញលក់នៅប្រទេសអាមេរិក

ប៉ុន្តែហាក់ដូចជាមានការកំណត់ឲ្យទិញបានតែ១គ្រឿងប៉ុន្នោះរបស់

១ផ្ទះ។ យ៉ាងណាមិញ Xbox 360 S មិនទាន់មានលក់នៅប្រទេស

ផ្សេងទៀតក្រៅពីអ៊ឺរ៉ុបនិងអាមេរិក នៅឡើយទេ។

(more…)

នាឆ្នាំ២០៣១ពិភពលោកបានមកដល់សម័យកាលមួយដែលពោពេញទៅដោយបច្ចេកវិទ្យាដ៏សែនស្មុគស្មាញដែលជួយ

បង្កើននូវជីវភាពប្រចាំថ្ងៃរបស់មនុស្សលោកយើង។ ប៉ុន្តែអភិបាលកិច្ចរបស់ពិភពលោកកំពុងតែប្រឈរមុខនិងភាពបែកបាក់

សម្ព័នភាព។ ការដន្តើមអំណាចបានកើតឡើងថ្មីៗហើយរហ័សហួសពីការស្មាន    ការពិតពីក្រោយបច្ចេកវិទ្យាដែលមិនអាច

(more…)