អ្នកដឹងទេថាWii U នឹងមកដល់ក្នុងឆ្នាំនេះ?

Posted: March 1, 2012 in បច្ចេកវិទ្យា, ព័ត៌មាន, Wii
Tags: , , , , , , , ,

កាលពីថ្ងៃទី៧ខែមិថុនាឆ្នាំ២០១១ក្រុមហ៊ុន Nintendo (នីនថេនដូ)បានបង្អួតរាងឧបករណ៏ហ្គេមដែលជាផលិតផលថ្មីរបស់ខ្លួន ដែលធ្វើឲ្យអ្នកទស្សនាមានការស្ងាប់ស្ងើចយ៉ាងខ្លាំង ព្រោះថាពេលនេះក្រុមហ៊ុននីនថេនដូបាននាំមកនូវអ្វីដែលអ្នកលេងហ្គេម មិនដែលជួបប្រទះពីមុន ហើយផលិតផលថ្មីនោះមានឈ្មោះថា Wii U (វី យ៉ូ) ដែលជាផលិតផលបន្តវេនពី Nintendo Wii ដែល ជាផលិតផលហ្គេមបានលក់ ៩៤,៩៧ លានគ្រឿងក្នុងទីផ្សារពិភពលោកដែលរាប់គិតពីថ្ងៃចេញលក់ដំបូងនាឆ្នាំ២០០៦ រហូត មកដល់ឆ្នាំ២០១១។  Nintendo Wii បានជាប់ឈ្មោះជាម៉ាស៊ីនដែលទទួលបានជោគជ័យរបស់ក្រុមហ៊ុន នីនថេនដូ តើក្នុងឆ្នាំ ២០១២នេះ នីនថេនដូ វីយ៉ូ នឹងទទួលបានការពេញនិយ័មដូចនីនថេនដូវីដែរឬទេ?

ម៉ាស៊ីហ្គេមនីនថេនដូវីយ៉ូនេះត្រូវបានបង្កើតឡើងដែលមានទ្រុងទ្រាយស្រដៀងគ្នានឹងនីនថេនដូវីដែតែសមត្ថភាពដំណើរការ មានលក្ខណៈប្រសើរជាង ដោយសារតែនីនថេនដូវីយ៉ូនេះត្រូវបានបង្កើនប្រព័ន្ធរូបភាពទៅដល់ 1080 High-definition ឯណោះ មានន័យថាសមត្ថភាពរូបភាពរបស់វីយ៉ូគឺស្មើរគ្នានិង Playstation3 ដែ។ មិនតែប៉ុន្នោះឧបករណ៏នេះផ្ជាប់មកជាមួយនៅដៃបញ្ជា ដែលមានអេក្រង់ថាច់ស្គ្រីនដែលមើលទៅដូចជា iPad ថេបប្លិតអញ្ជឹង ហើយលក្ខណៈពិសេសរបស់ដៃបញ្ជានេះគឺអ្នកលេងអាច លេងហ្គេមនេះដោយមិនបាច់ផ្ជាប់ឧបករណ៏ជាមួយ TV គឺអាចមើលផ្ទាល់លើដៃបញ្ជាតែម្តង ឬក៏ផ្ជាប់ជាមួយ TV ហើយប្រើប្រាស់ ដៃបញ្ជានេះអេក្រង់ទីពីររបស់ហ្គេមដូចជាការបង្ហាញផែនទី សំភារៈ អាវុទ្ធ ឬក៏ពត៌មានរបស់តួអង្គ។តាមពត៌មានមិនច្បាស់ការបាន ឲ្យដឹងថាដៃបញ្ជារបស់វីយ៉ូនេះអាចមានសមត្ថភាព ពិសេសដែលអាចយកហ្គេមដែលលេងលើម៉ាស៊ីនមកផ្ទុកលើដៃរបញ្ជាហើយ អាចយកតាមខ្លួនបានដូចជា PSP ឬ Nintendo DS ដូច្នោះដែរ។

Nintendo Wii U អាចផ្ជាប់ជាមួយដៃបញ្ជាបានរហូតទៅដល់បួនគ្រឿងក្នុងពេលតែមួយ ហើយឧបករណ៏ដៃបញ្ជាម៉ាស៊ីនសេរីចាស់ៗ ដូចជា ដៃបញ្ជារបស់ Nintendo Wii និង NintendoGameCube ក៏អាចផ្ជាប់បានដែរ។ ក្នុងកណៈនេះយើងពុំទាន់មានពត៌មានណា ដែលបញ្ជាក់ថា នីនថេនដូវីយ៉ូអាចលេងហ្គេមចាស់ៗ ពីម៉ាស៊ីនជំនាន់មុខបានឬអត់នោះទេ។

លក្ខណៈពិសេសនិងសមសភាពរបស់នីនថេនដូវីយ៉ូ

Type:                Video game console

Generation:    Eighth generation

Release date:  Q4 2012

Media:

12 cm proprietary high-density optical disc[2]

12 cm Wii optical disc

CPU:                  Custom IBM Power Architecture

Storage capacity:

Internal flash memory

SD card, SDHC Card

USB storage device

Display:           Video output formats

Graphics:       Custom AMD Radeon HD

Sound:             Audio output formats

Audio output formats[hide]
  • A/V-Multi
    • Analog stereo

    HDMI

Controller input:

Wii U controller, Wii Remote (and Wii MotionPlus / Wii Remote Plus), Classic Controller (Pro), Wii Balance Board

Connectivity:

4 × USB 2.0

Online services:         Nintendo Network  Backward

compatibility:             Wii

Predecessor:               Wii

Leave a comment